Be a part of the 400 Cambodian women who will be advancing their leadership development.
ក្លាយជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីកម្ពុជាចំនួន 400 នាក់ដែលនឹងលើកកម្ពស់ដល់ការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ពួកគេ។

ADVANCING WOMEN’S LEADERSHIP IN CAMBODIA

#WeduCambodia400

Would you like support along your career path? By providing you with online and in-person training, mentoring for personal development and career coaching, we aim to nurture your leadership journey.

 

This programme is ideal for women that are:

 

  • Cambodian nationals
  • Between the ages of 17 – 35
  • Students, graduates or young professionals (STEM fields preferred)
  • Inspired to develop leadership opportunities

 

រលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា

 

#WeduCambodia400

តើអ្នកចង់ទទួលបានការគាំទ្រជាមួយនឹងគន្លងអាជីពរបស់អ្នកដែលឬទេ? យើងមានគោលដៅក្នុងការបង្ហាត់បង្រៀនដល់ការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់អ្នក តាមរយៈការផ្តល់ជូនដល់អ្នកនូវការបណ្តុះបណ្តាល ដោយផ្ទាល់និង តាមរយៈអនឡាញ ដែលផ្តល់​ការណែនាំនិង​យោបល់លើការអភិវឌ្ឍបុគ្គល និងការងារ។​

កម្មវិធីនេះ គឺល្អបំផុតសម្រាប់ស្រ្តីដែល៖

ជា​ជនជាតិ​ខ្មែរ​

មានអាយុ​ចន្លោះ​ពី​ 17 – 35 ឆ្នាំ

សិស្សានុសិស្ស និស្សិត​បញ្ចប់​ការសិក្សា ឬ​អ្នក​ជំនាញ​វ័យ​ក្មេង​ (មកពីផ្នែក​ STEM (វិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, គណិតវិទ្យា) ត្រូវបានផ្តល់​​អាទិភាព​​​)

មានការជម្រុញទឹកចិត្តដើម្បី​ការ​បង្កើត​ឱកាស​ភាព​ជា​អ្នក​ដឹកនាំ​

Achieving new horizons with women in STEM

ការសម្រេចបាននូវកម្រិតថ្មីជាមួយនឹងស្ត្រីក្នុងផ្នែក STEM

Cambodia has made progress in women’s rights by improving access to primary and secondary education. However, in 2017, Cambodia was ranked 99 of the 144 countries within the World Economic Forum’s Global Gender Gap Index (WEF GGI). We are offering this programme to 400 Cambodian women to work towards changing this statistic.

 

In order to ensure inclusive education and sustainable development, we are focused on promoting women in STEM careers and education.  Only 30% of women in higher education globally, choose STEM-related fields of study. The lack of opportunities available to women results in many women not pursuing career paths in STEM. Our aim is to provide women with skills and to support their leadership journey.

កម្ពុជាបានធ្វើឲ្យមានភាពប្រសើរឡើងខាងផ្នែកសិទ្ធិនារី តាមរយៈការផ្តល់ជូនការអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ ក៏ប៉ុន្តែ នៅក្នុងឆ្នាំ 2017 ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី 99 ក្នុងចំណោម 144 ប្រទេសនៅក្នុងសន្ទស្សន៍គម្លាតយែនឌ័រសាកលនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF GGI)។ យើងកំពង់ផ្តល់ជូនកម្មវិធីនេះដល់ស្រ្តីកម្ពុជាចំនួន 400 នាក់ដើម្បីធ្វើការឆ្ពោះទៅរកការផ្លាស់ប្តូរតួលេខនេះ។

 

ដើម្បីធានាបាននូវការអប់រំបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព យើងធ្វើការផ្តោតជាសំខាន់លើការលើកកម្ពស់ស្រ្តីនៅក្នុងអាជីពការងារ និងការអប់រំផ្នែក STEM។ មានស្រ្តីចំនួនត្រឹមតែ 30% ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលជ្រើសរើសមុខវិជ្ជាសិក្សាដែលពាក់ព័ន្ធនឹងផ្នែក STEM។ កង្វះឱកាសដែលផ្តល់ជូនដល់ស្រ្តី បណ្តាលឲ្យស្រ្តីជាច្រើនពុំបានបន្តអាជីពនៅក្នុងផ្នែក STEM។ គោលបំណងរបស់យើងគឺដើម្បីផ្តល់ជូនដល់ស្រ្តីនូវជំនាញ និងការគាំទ្រក្នុងដំណើរនៃភាពជាអ្នកដឹកនាំរបស់ពួកគេ។

Funding For Education with FISAs

ការផ្តល់មូលនិធិសម្រាប់ការអប់រំតាមរយៈកិច្ចសន្យា FISAS

By joining our growing community of Rising Stars, Future Income Sharing Agreements (FISAs) offer you an affordable way to fund your education. Unlike loans, FISAs are designed to adjust with the realities of your unique leadership journey, because repayments are only due when you’re employed or earning an income. With FISAs, your repayments also help fund future generations of Rising Stars who also seek the same financial support, making your education even more impactful than it already is.

តាមរយៈការចូលរួមជាមួយសហគមន៍ Rising Starsដែលកំពុងកើនឡើង របស់យើង កិច្ចសន្យាបែងចែកប្រាក់ចំណូលអនាគត (FISAs) ផ្តល់ជូនដល់អ្នកនូវវិធីដែលអ្នក អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការសិក្សារបស់អ្នក។ ខុសគ្នាពីប្រាក់កម្ចី កិច្ចសន្យា FISAត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលជាមួយនឹងភាពជាក់ស្តែងនៃដំណើរការភាពជាអ្នកដឹកនាំ របស់អ្នក ដោយសារការទូទាត់សងប្រាក់វិញ គឺត្រូវធ្វើឡើងនៅពេលដែលអ្នកមានការងារធ្វើ ឬទទួលបានប្រាក់ចំណូលតែប៉ុណ្ណោះ។ ជាមួយនឹង FISAs ការទូទាត់សងប្រាក់ត្រឡប់វិញ ក៏នឹងជួយផ្តល់មូលនិធីសម្រាប់Rising Starsជំនាន់ក្រោយ ដែលស្វែងរកជំនួយហិរញ្ញវត្ថុដូចគ្នា ដែលធ្វើឲ្យការអប់រំរបស់អ្នកកាន់តែមានសក្តានុពលភាពជាងមុនទៅទៀត។

14045216_282700205426977_1753043161_o

VOLUNTEER OPPORTUNITY

ក្លាយជាអ្នកធ្វើការងារស្ម័គ្រចិត្ត

We are looking for volunteers to help support our initiatives focused on Cambodian young women. These programs provide them with online and in-person training, mentoring and career coaching, taking place from November 2018 – February 2019.

យើងកំពុងស្វែងរកអ្នកធ្វើការស្ម័គ្រចិត្តដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមរបស់យើងដែលផ្តោតជាសំខាន់លើស្ត្រីវ័យក្មេងនៅកម្ពុជា។ កម្មវិធីទាំងអស់នេះផ្តល់ជូនដល់ពួកគេនូវការបណ្តុះបណ្តាល ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ការបង្ហាត់និងការបង្រៀនពីអាជីពការងារ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ2018 ដល់ខែកុម្ភៈ ឆ្នាំ 2019។

ASSISTANT MANAGER POSITION

មុខតំណែងជំនួយការនាយកគ្រប់គ្រង

We are seeking an Assistant Manager to coordinate project activities in Cambodia and support coordination of our upcoming key partnerships with international partners. Position duration is from November 2018 to February 2019.

យើងកំពុងស្វែងរកអ្នកធ្វើការជាជំនួយការនាយកគ្រប់គ្រងដើម្បីជួយសម្របសម្រួលសកម្មភាពគម្រោងនៅក្នុងប្រទេសកម្ពុជា និងគាំទ្រការសម្របសម្រួលដល់ដៃគូសំខាន់ៗអន្តរជាតិរបស់យើងក្នុងពេលអនាគត។ រយៈពេលនៃមុខតំនែងនេះ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ2018 ដល់ខែកុម្ភៈ ឆ្នាំ2019។

OUTREACH PARTNERS / ដៃគូផ្សព្វផ្សាយ

women bright logo

SPONSORED BY / ឧបត្ថម្ភដោយ